ប្រភព៖ somoeunkim
កែសម្រួលដោយ៖ Khmer Ideas





ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុងទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជាដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប
ទន្លេបាសាក់ និង មានព្រំប្រទល់ :
ខាងជើងជាប់នឹងខេត្តកំពង់ចាម និង កំពង់ឆ្នាំង
ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
ខាងត្បូងជាប់នឹងខេត្តកែវ និងព្រំប្រទល់វៀតណាម
ខាងកើតជាប់ខេត្តព្រៃវែង
២.សេដ្ឋកិច្ច
ខេត្តកណ្តាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ការធ្វើកសិកម្ម និង នេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលបន្ថែមពីការធ្វើស្រែចម្ការ ខេត្ដនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ និងរោងចក្រជាច្រើនស្ថិតនៅខេត្ដកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥សែននាក់។
៣.កសិកម្មសំខាន់ៗខេត្តកណ្តាល
ប្រជាជនខេត្តកណ្តាលភាគច្រើនប្រកបរបរ កសិកម្ម ដាំដំណាំ ក្រៅពីរដូវធ្វើស្រែពួកគាត់មានរបរមួយទៀតគឺរបរឡើងត្នោត និង ធ្វើស្រែប្រាំងព្រមទាំងដំណាំផ្សេងៗទៀត ។
កសិកម្មតាមតំបន់នឹងស្រុកក្នុងខេត្តកណ្តាលមាន:
ស្រុកល្វាឯម ដំណាំដែលសម្បូរជាងគេគឺដំណាំស្វាយ ដំណាំបន្ទាប់បន្សំមាន ត្រសក់ ពោត គល់ស្លឹកគ្រៃ និង ស្រូវ។





រក្សាសិទ្ធ Khmer Ideas
