Monday, September 25, 2017

ខេត្ដកណ្ដាលមានអ្វីខ្លះទៅ?

១.ទីតាំងភូមិសាស្រ្តខេត្តកណ្តាល ខេត្តកណ្តាល គឺជាខេត្តមួយដែលស្ថិតនៅជាប់នឹងជាយទីក្រុងភ្នំពេញតាមបណ្តោយដងផ្លូវលេខ៥នៅភាគខាងត្បូងប្រទេសកម្ពុជា។​ ខេត្តកណ្តាលមានទីរួមខេត្ត​នៅតាខ្មៅ ។ ខេត្តកណ្តាលមានស្រុកចំនួន១០ ក្រុង១ ឃុំ១២៧ ភូមិ៩១២ និងមានប្រជាជនចំនួន១,១៥៥,០៣០នាក់ ហើយមានផ្ទៃដី៣,២១១.៧៦ គ.ម២ ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុងទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជាដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង មានព្រំប្រទល់ : ខាងជើងជាប់នឹងខេត្តកំពង់ចាម និង កំពង់ឆ្នាំង ​​​​ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្តកែវ និងព្រំប្រទល់វៀតណាម ខាងកើតជាប់ខេត្តព្រៃវែង ២.សេដ្ឋកិច្ច ខេត្តកណ្តាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ការធ្វើកសិកម្ម​ និង នេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលបន្ថែមពីការធ្វើស្រែចម្ការ​ ខេត្ដនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ និងរោងចក្រជាច្រើន​ស្ថិតនៅខេត្ដកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥សែននាក់។ ៣.កសិកម្មសំខាន់ៗខេត្តកណ្តាល ប្រជាជនខេត្តកណ្តាលភាគច្រើនប្រកបរបរ កសិកម្ម ដាំដំណាំ​ ក្រៅពីរដូវធ្វើស្រែពួកគាត់មានរបរមួយទៀតគឺរបរឡើងត្នោត និង ធ្វើស្រែប្រាំងព្រមទាំងដំណាំផ្សេងៗទៀត ។ កសិកម្មតាមតំបន់នឹងស្រុកក្នុងខេត្តកណ្តាលមាន: ស្រុកល្វាឯម ដំណាំដែលសម្បូរជាងគេគឺដំណាំស្វាយ ដំណាំបន្ទាប់បន្សំមាន ត្រសក់ ពោត គល់ស្លឹកគ្រៃ និង ស្រូវ។


   

ស្រុកលើកដែក អំពៅ និង ពោត។ ស្រុកខ្សាច់កណ្តាល ឈូក និង​ ឱឡឹក ។ ស្រុកកោះធំ គ្រាប់ជី និង ល្ង។

 

 ៤.តំបន់ទេសចរណ៍សំខាន់ៗខេត្តកណ្តាល ស្អាងភ្នំ ស្អាងភ្នំជារមណីដ្ឋានធម្មជាតិនឹងវប្បធម៌ដែលនៅទីនោះមានវត្តមួយសង់នៅលើកំពូលភ្នំខ្ពស់ជាងគេដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ។​ ស្អាងភ្នំសិ្ថតនៅឃុំស្អាងភ្នំមានចម្ងាយ ២៣km ពីតាខ្មៅ។ដើម្បីទៅកាន់ភ្នំនេះអ្នកត្រូវចេញដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ។

   

វត្តទួលរាជា ទួលរាជាជាអារាមព្រះពុទ្ធសាសនាមួយដ៏មានសក្តានុពលដែលសំបូរទៅដោយសមិទ្ធផលនិងព្រះពុទ្ធរូបដ៏ធំស្កឹមស្កៃដែលផុសចេញនៅលើទីទួលមួយខ្ពស់តាមវាលស្រែ។ វត្តទួលរាជាមានចម្ងាយពីភ្នំពេញប្រមាណ ៣០km យើងធ្វើដំ​ណើរពីតាខ្មៅទៅស្រុកស្អាងដោយឆ្លងដកំពុងផែសំប៉ាន លោកអ្នកនឹងបានទៅដល់វត្តទួលរាជា ។

 

 វត្តភ្នំធនមន្ដ វត្តភ្នំធនមន្ត ស្ថិតក្នុងឃុំ ព្រែកតាគយ ស្រុក ស្អាងចម្ងាយ ៣៤.៥គ.ម ពីភ្នំពេញតាមផ្លូវជាតិលេខ ២១។ ភ្នំធនមន្ត មានអំណោយផលធម្មជាតិ ដើមឈើជាម្លប់ត្រជាក់ដុះពីជើងភ្នំដល់កំពូលភ្នំ ខ្យល់បរិសុទ្ធនៅលើកំពូលភ្នំអាចធ្វើឲ្យអ្នកទេសចរ ផ្ដោតអារម្មណ៍ទៅលើទេសភាព ដើម្បីបំបាត់ទុក្ខកង្វល់ និង ទទួលយកអារម្មណ៍ល្អៗ ពីទីនោះ។


   

រមណីយដ្ឋានកៀនស្វាយក្រៅ កៀនស្វាយក្រៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានផ្ទះទឹកជាច្រើនតាមមាត់ទន្លេដែលមានខ្យល់អាកាសបរិសុទ្ធនឹងសម្រស់ធម្មជាតិស្រស់បំព្រង ។ កៀនស្វាយក្រៅស្ថិតនៅស្រុកកៀនស្វាយចម្ងាយពីភ្នំពេញ ១៩ គ.ម។


 

ប្រភព៖​ Khmer Ideas

No comments:

Post a Comment