សម័យកាលកាន់តែទំនើប មនុស្សកាន់តែប្រែប្រួល ហើយស្នេហាវិញរឹតតែគ្មានភាពច្បាស់លាស់។ តើអ្នកណាទៅអាចមើលឃើញពីចិត្តមនុស្សទៅ? ចិត្តគេ ការស្រឡាញ់គេ អាចផ្លាស់ប្ដូរបានគ្រប់ពេលទាំងអស់ ហើយយើងក៏ឃើញថាស្នេហាយុវវ័យបច្ចុប្បន្នគ្មានភាពប្រាកដប្រជាឡើយ ព្រោះតែ៖
ស្រឡាញ់ដឹងត្រឹមតែស្រឡាញ់ បែកថ្ងៃណាក៏ថ្ងៃហ្នឹងចុះ មិនដែលនឹកនាគិតគូរពីរឿងអនាគត ផែនការជីវិតទៅមុខទៀតជាមួយគ្នាយ៉ាងម៉េច? ត្រូវកាន់ដៃគ្នាបែបណា?
២. អារម្មណ៍ស្រពិចស្រពិល មិនច្បាស់លាស់ ៖
មិនដឹងច្បាស់ពីអារម្មណ៍ដែលខ្លួនឯងមាន ហើយមិនទាន់ចែកដាច់រវាងអារម្មណ៍ស្រឡាញ់ និង អារម្មណ៍ដែលពុះកញ្ជ្រោលមួយឆាវ ដូច្នេះហើយទើបមានការបែកបាក់គ្នាពេលដែលអស់អារម្មណ៍ទៅវិញ។
៣. អ្នកនៅតែវិលវល់ជាមួយអ្នកចាស់ ៖
មានភាពងប់ងុលខ្លាំងទៅលើស្នេហាដែលបានកន្លងផុត ហើយយកអារម្មណ៍ធំជាងអ្វីទាំងអស់ ដូច្នេះហើយទោះបីជាជួបមនុស្សល្អ មនុស្សស្រឡាញ់គេពិតប្រាកដ ក៏មិនចេះទទួលយកហើយនៅតែធ្វើខ្លួនដុនដាបជាមួយអ្នកចាស់។
៤. មិនសូវមានពេលវេលា ៖
ការសិក្សាកាន់តែច្រើន បូកផ្សំជាមួយការងារ និង មនុស្សដែលរាប់អានកាន់តែច្រើន បែបនេះហើយអ្នកមិនសូវមានពេលសម្រាប់ដៃគូម្ខាងទៀត ដូច្នេះហើយទើបមានការប្រេះឆា និងឃ្លាតឆ្ងាយ។
៥. រស់នៅជាមួយប្រព័ន្ធ Internet ច្រើនពេក ៖
គេចាប់ផ្ដើមលែងចាប់អារម្មណ៍នឹងមនុស្សនៅក្បែរខ្លួន ហើយចំណាយពេលដែលអ្នកមានទៅលើបណ្ដាញសង្គមជាជាងមនុស្សដែលគេស្រឡាញ់ ដូច្នេះហើយអារម្មណ៍ស្នេហាក៏កាន់តែបាត់បង់ កាន់តែសោះកក្រោះ។
៦. ចង់សាកអ្វីដែលថ្មីៗ ៖
គេចង់ផ្លាស់ប្ដូរអ្វីដែលអ្នកមានដើម្បីទៅរកអ្វីដែលថ្មី ទោះគេមានមនុស្សល្អនៅក្នុងដៃក៏ដោយ នេះហើយជាហេតុផលដែលគេមិនអាចស្រឡាញ់មនុស្សម្នាក់រហូត ព្រោះសម័យកាន់តែទំនើបភាពភ្លើតភ្លើនក៏កាន់តែច្រើន។
សម័យកាន់តែទំនើប មនុស្សក៏មិនសូវខ្វល់ពីគ្នា ព្រោះពួកគេគិតតែពីរបស់ដែលនៅឆ្ងាយ របស់ដែលមិននៅក្នុងដៃ៕
ប្រភព៖ Kanah ប្រែសម្រួល៖ fbgoo.co
No comments:
Post a Comment