Monday, September 25, 2017

តើអ្នកស្គាល់ល្មើទេ​ហេតុអ្វីបានជាវាមានតម្លៃថ្លៃយ៉ាងនេះ?

ដំណាំល្មើជាដំណាំនៅកម្ពុជាជាយូរណាស់មកហើយ ហើយមានតម្រូវការខ្ពស់ដោយវិនិយោគិនជាតិ​ និងអន្ដរជាតិសំឡឹងមើលឃើញទីផ្សារតំបន់អាស៊ានត្រូវការផលិតផលល្មើរបស់កម្ពុជាក្នុងការនាំចេញក្នុងអាស៊ាននិងពិភពលោក។
ដំណាំ «ល្ម៉ើ» ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងចាប់ផ្តើមទទួលផល ក្នុងរយៈពេល៣ឆ្នាំ បានចាប់ពី៤០គីឡូទៅ១០០គីឡូក្រាម ក្នុងមួយដើម ហើយក្នុងរយៈពេល១០ ឆ្នាំអាចទទួលផល បាន៥០គីឡូឡើងទៅក្នុងមួយដើមៗ។

អត្ថប្រយោជន៍ល្មើ

១.​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ វាមានសារធាតុ ម៉ា​ញ៉េ​ស្យូ​ម ​សេ​ឡេ​ន្យូ​ម និង​ម៉​ង់​ហ្គា​ណែ​ស។

 ២.ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក

ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។

 ៣.​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព

ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។

 ៤.ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក

 ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ស្ករ sucrose ស្ករ fructose និង​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន ។

៥.តម្លៃល្មើ

តម្លៃល្មើគ្រាប់ពូជ ១គីឡូ ២២០ដុលារ(តម្លៃក្នុងស្រុក)

ដោយឡែកបើយើងបំបែកកូនពីដើមញីគឺយើងបានកូនញី១០០%ផងដែរតែវាថ្លៃគឺកូនមួយដើមបំបែកចេញពីដើមញីថ្លៃដល់១០០ដុល្លា(តម្លៃក្នុងស្រុក)។ ដំណាំជាដំណាំឧស្សាហកម្មនិងមានអាយុវែងដល់រាប់រយឆ្នាំ៕














ប្រភព៖ Khmer Ideas

1 comment:

  1. As reported by Stanford Medical, It's really the one and ONLY reason this country's women get to live 10 years longer and weigh on average 19 KG lighter than we do.

    (And really, it is not about genetics or some secret exercise and really, EVERYTHING to do with "how" they eat.)

    P.S, What I said is "HOW", and not "WHAT"...

    Tap this link to determine if this brief quiz can help you release your real weight loss possibilities

    ReplyDelete